In Events

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និងទទួលការថតភាពយន្ត​នៅ​កម្ពុជា​ ត្រូវបានសម្ពោធឡើងនៅពាក់កណ្តាលឆ្នាំ ២០០៩ ក្រោមគំនិតផ្តួចផ្តើមដោយអ្នកដឹកនាំរឿងបេក្ខជនអូស្ការ លោករិទ្ធី ប៉ាន់ ក្នុងក្របខណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដោយភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

បេសកកម្មរបស់CFC នៅលើឆាកអន្តរជាតិ គឺដើម្បីលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយជាដែនដីស្វាគមន៍ក្រុមថតភាពយន្តបរទេស ដោយជួយសម្រួលដល់ការថតនៅក្នុងប្រទេសកម្ពុជា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល និងបច្ចេកទេសដល់ផលិតកម្មបរទេស។

ចាប់តាំងពីឆ្នាំ ២០០៩ ការចំណាយលើការផលិតខ្សែភាពយន្តបរទេសទៅក្នុងសេដ្ឋកិច្ចកម្ពុជា មានចំនួនជាង ៣៧ លានដុល្លារអាមេរិកដែលបានបង្កើតការងារសល់អ្នកបច្ចេកទេសកម្ពុជាបានជិត ៣ សែនថ្ងៃ។ ក្នុងរយៈពេល ១០ ឆ្នាំ ប្រទេសកម្ពុជាបានទទួលគម្រោងភាពយន្តចំនួនជាង ៦២០រឿង រួមមាន រឿង មុនដំបូងខ្មែរក្រហមសំលាប់ប៉ារបស់ខ្ញុំ ដោយ លោកស្រី Angelina Jolie (សហរដ្ឋអាមេរិក) រឿង Transformers​ 3: Dark of the Moon ដោយលោក Michael Bay (សហរដ្ឋអាមេរិក)រឿង Act of Valor ដោយ Scott Vaugh (សហរដ្ឋអាមេរិក), រឿង Almayer’s Folly  ដោយ Chantal Akerman (បារាំង-ប៊ែលសិក) រឿង ទ្វាររបង  by Regis Wargnier (បារាំង-កម្ពុជា) រឿង កោះពេជ្រ ដោយលោកដាវីជូ រឿង  Onoda ដោយលោក by Arthur Harari (ជប៉ុន-បារាំង-កម្ពុជា) និង រឿង រសាត់អណ្តែត ដោយលោក Rodd Rathjen (ចេញផ្សាយក្នុងប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ ២០១៩នេះ)។

ថ្មីៗនេះ CFC បានដាក់​ឲ្យដំណើរ​ការ​គេហទំព័រថ្មីដែលមានអាស័យដ្ឋាន  www.cambodia-cfc.org ។ គេហទំព័រថ្មីនេះ ប្រមូលផ្តុំទៅដោយព័ត៌មានសំខាន់ៗសម្រាប់ផលិតករបរទេស ដែលមានដូចជា កម្រងរូបភាពទីតាំងថតភាពយន្ត មគ្គុទេសណែនាំការផលិតភាពយន្តនៅប្រទេសកម្ពុជា និងព័ត៌មានសំខាន់ៗផ្សេងទៀតពីប្រទេសកម្ពុជា។ គេហទំព័រ CFC   ក៏ជាកន្លែងសម្រាប់ផ្សព្វផ្សាយព័ត៌មានឧស្សាហកម្មភាពយន្តផងដែរ រួមមាន ព្រឹត្តិការណ៍ភាពយន្ត ឱកាសការងារឬវគ្គសិក្សា ការប្រកួតប្រជែងពានរង្វាន់ និងគោលនយោបាយដែលទាក់ទងដល់ឧស្សាហកម្មភាពយន្តទាំងមូល។ CFC កំពុងរៀបចំប្រព័ន្ធទិន្នន័យភាពយន្តកម្ពុជា (Cambodia Film Database-CAMBODAB) ដែលចងក្រងខ្សែភាពយន្តដែលថតនៅក្នុងប្រទេសកម្ពុជា។

CFC ក៏បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្ខាសាលា និង វគ្គបំពាក់បំប៉ន់ផ្សេងទៀត ដោយឥតគិតថ្លៃដល់ អ្នកបច្ចេកទេស និងសមិទ្ធិករភាពយន្ត ដើម្បីអភិវឌ្ឍធនធានមនុស្សនិងជំរុញឧស្សាហកម្មភាពយន្តក្នុងស្រុក។ សមិទ្ធិករភាពយន្តវ័យក្មេងដែលបានទទួលការបណ្តុះបណ្តាលនិងការគាំទ្រពី CFC មានដូចជា អ្នកស្រី ចាន់ លីដា រឿង​ អាពាហ៍ពិពាហ៍ក្រហម (ពាន់រង្វាន់ភាពយន្តឯកសារល្អបំផុត ក្នុងមហោស្រប IDFA) លោក នាង កាវិច រឿង Where I Go និង រឿង យប់មិញបងឃើញអូនញញឹម ​ (ត្រូវបានជ្រើសរើសក្នុងមហោស្របភាពយន្តអន្តរជាតិជាច្រើន) និង លោក Guillaume Suon រឿង អំពីឪពុកខ្ញុំ (បានពាន់រង្វាន់នៅ Biarritz)។

CFC ក៏បានសហការរៀបចំមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជាលើកទី ៩ ជាមួយមជ្ឈមណ្ឌលបុប្ផាណា ដែលជាព្រឹត្តិការណ៍ភាពយន្តធំបំផុតនៅកម្ពុជាដោយប្រមូលផ្តុំអ្នកទស្សនាជាង ២០០០០នាក់ ជារៀងរាល់ឆ្នាំនៅក្នុងខែ មីនា នៅរោងភាពយន្តទំនើបនៅភ្នំពេញ។ CFC គឺជាកត្តាលីករជម្រុញឧស្សាហកម្មភាពយន្ត និងផ្តល់នូវការអប់រំ ថ្នាល់ទំនាក់ទំនងរវាងយុវជន និងឧស្សាហកម្មភាពយន្ត។

………………………………………

CAMBODIA FILM COMMISSION Celebrates 10th anniversary and Official Launch of New Website

Inaugurated mid-2009, the Cambodian Film Commission (CFC) has been initiated by Oscar nominated director Rithy Panh, established under the Ministry of Culture and Fine Arts of Cambodia with the Support of the French Agency for Development (AFD).

CFC’s mission on the international level is to promote Cambodia as a film destination and facilitate filming in Cambodia by providing administrative, artistic and technical support to foreign productions.

Since 2009, the expenses of foreign film productions in the Cambodian economy is over 37 million USD, generating nearly three hundreds of thousands of working days. In 10 years, Cambodia hosted more than 620 film shoot including First They Killed My Father by Angelina Jolie (USA), Transformers 3: Dark of the Moon by Michael Bay (USA), Act of Valor by Scott Vaugh (USA), Almayer’s Folly by Chantal Akerman (France-Belgium), The Gate by Regis Wargnier (France-Cambodia), Diamond Island by Davy Chou (France-Cambodia), and recently Onoda by Arthur Harari (France-Japan) or Buoyancy by Rodd Rathjen (released in Cambodia from October).

CFC launches his new website www.cambodia-cfc.org. This updated website gathers information for foreign producers such as film location galleries, production guide, information about Cambodia. CFC website is also home for industry information in the news such as events, opportunities, Awards and policies dedicated to the entire industry. CFC is also developing Cambodia Film Database (CAMBODAB), a compilation of films shot in Cambodia in a single database.

CFC has also provided numerous free professional training, workshops and master classes to local crews and filmmakers as to develop the human resources and boost the local film industry. Young filmmakers have received extensive training and support such as Lida Chan (Red Wedding – documentary Best Film Award in the prestigious documentary festival IDFA), Neang Kavich (Where I go, Last Night I saw you smiling), Guillaume Suon (About My Father – Selected and Awarded in Biarritz).

CFC has also been organizing with the Bophana Center nine editions of the Cambodia International Film Festival, the main film event in Cambodia, gathering over 20.000 patrons yearly in March in the best modern theaters of Phnom Penh. CIFF has played a role of industry catalyst and provides many educational, cultural and networking opportunities for the Cambodian youth and film industry.

Contact Us

We're not around right now. But you can send us an email and we'll get back to you, asap.